Contents

ដំបូងនិយាយបន្តិចអំពីក្រុមហ៊ុន
Olymp trade review 2019
Olymp Trade

គឺជាជើងសារជម្រើសឌីជីថល អនឡាញមួយដែលមានទីស្នាក់ការនៅទីក្រុង St. Vincent និងទីក្រុង Grenadines។ លោកអ្នកអាចស្វែងរកអាសយដ្ឋានចុះបញ្ជីរបស់ក្រុមហ៊ុននេះបាន នៅក្នុងកិច្ចព្រមព្រៀងអ្នកប្រើប្រាស់

ចាប់ដំណើរការនៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុននេះ គឺជាជើងសារជម្រើសឌីជីថលថ្មីមួយពីទីក្រុង St. Vincent និងទីក្រុង Grenadines។

នៅខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុន Olymp Trade បានក្លាយទៅជាសមាជិកនៃគណៈកម្មាធិការហិរញ្ញវត្ថុអន្តរជាតិ (FinaCom) ហើយត្រូវបានផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់សមាជិកមួយ។ ក្នុងនាមជាបញ្ញត្តិករភាគីទី៣ តួនាទីរបស់ FinaCom គឺផ្តល់សុវត្ថិភាពជូនដល់ពាណិជ្ជករទិញលក់ទាំងអស់ប្រឆាំងនឹងជើងសារក្លែងបន្លំទាំងឡាយ។

បច្ចុប្បន្នភាពចុងក្រោយ 10/23/2018

នៅក្នុងខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន Olymp Trade ត្រូវបានបញ្ជាក់ជាជើងសារដែលមានគុណភាពដោយសេវាកម្មឯករាជ្យ Verify My Trade៖ https://financialcommission.org/ru/2018/09/27/financial-commission-announces-execution-quality-certification-of-additional-broker-members 

Olymp Trade: ជាជើងសារជម្រើសឌីជីថលបោកប្រាស់ ឬស្របច្បាប់?

ការមានការចុះបញ្ជីយ៉ាងត្រឹមត្រូវ គឺជាកត្តាចម្បងមួយក្នុងការពិនិត្យមើល នៅពេលដែលលោកអ្នកព្យាយាមវិនិច្ឆ័យថាតើជើងសារជម្រើសឌីជីថលមួយនេះជាក្រុមស្របច្បាប់ឬក្រុមបោកប្រាស់។ ក្នុងនាមជាពាណិជ្ជករទិញលក់ លោកអ្នកចង់ដឹងថាមូលនិធិថវិការរបស់លោកអ្នក ត្រូវបានធានាយ៉ាងត្រឹមត្រូវ និងរាល់បញ្ហាដែលលោកអ្នកជួបប្រទះពេលកំពុងទិញលក់នៅលើកម្មវិធីជាក់លាក់មួយ ត្រូវបានដោះស្រាយ។ ការពិតដែល ក្រុមហ៊ុន Olymp Trade ត្រូវបានបញ្ញត្តិដោយ FinaCom បានបង្ហាញពីអ្វីដែលជើងសារបានធ្វើដើម្បីទទួលបានទំនុកចិត្តពីពាណិជ្ជករទិញលក់។

ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ពួកយើងទៅលើក្រុមហ៊ុនជើងសារនេះ ពួកយើងបានទទួលការអះអាងពីបុគ្គលិកម្នាក់របស់ក្រុមហ៊ុនជើងសារនេះថា ពួកគេបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីCySEC រួចហើយ។ ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ន ពុំទាន់មានការលើកឡើងពីការទទួលស្គាល់ និងបញ្ញត្តិដោយអាជ្ញាធរដែលប្រសើរជាងនេះនោះទេ។

ក្លាយជាសមាជិករបស់ FinaCom គឺជាចំណុចល្អមួយដែលបង្ហាញថា ក្រុមហ៊ុន Olymp Trade ជាជើងសារជម្រើសឌីជីថលស្របច្បាប់មួយ។ FinaCom ផ្តល់ជូនដល់ពាណិជ្ជករទិញលក់ទាំងអស់នូវជំនួយផ្នែកច្បាប់ក្នុងករណីដែលពាណិជ្ជករទិញលក់ណាមួយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជើងសារណាមួយដែលបានចុះបញ្ជីជាមួយគេ។ ពាណិជ្ជករទិញលក់ នឹងអាចទទួលបានរហូតដល់ $20,000 ពី មូលនិធិសំណងជំងឺចិត្ត ក្នុងករណីដែលពាក្យបណ្តឹងរបស់គេត្រូវបានរកឃើញថាមានសុពលភាព។ ក្នុងនាមជាពាណិជ្ជករទិញលក់ លោកអ្នកប្រាកដជាចង់ដឹងថា ប្រាក់កក់របស់លោកអ្នកត្រូវបានធានា និងអាចទាមទារយកមកវិញបានក្នុងករណីដែលជើងសារមានបញ្ហា។

ពួកយើងតែងតែផ្តល់យោបល់ឱ្យលោកអ្នកចាប់ផ្តើមពាណិជ្ជកម្មទិញលក់របស់លោកអ្នកតាមរយៈជើងសារដែលមានការចុះបញ្ជីតាមច្បាប់ត្រឹមត្រូវ ព្រោះហានិភ័យក្នុងការបាត់បង់ប្រាក់កាសរបស់លោកអ្នកមានកម្រិតតិចតួចបំផុត។

olymp trade scam
តើមានចំណុចអ្វីដែលធ្វើឱ្យក្រុមហ៊ុន Olymp Trade ពិសេសជាងគេ?

ចំណុចមួយដែលធ្វើឱ្យក្រុមហ៊ុន Olymp Trade ពិសេសជាងគេនោះគឺសមាជិកភាពរបស់ពួកគេជាមួយ FinaCom។ តួនាទីចម្បងរបស់ FinaCom គឺត្រួតពិនិត្យសមាជិករបស់ពួកគេ និងការពារការវិនិយោគរបស់ពាណិជ្ជករទិញលក់ទាំងឡាយ។

ប្រសិនបើលោកអ្នកដាក់ពាក្យបណ្តឹងទៅកាន់បុគ្គលិករបស់ក្រុមហ៊ុន Olymp Trade ហើយបញ្ហានោះមិនត្រូវបានដោះស្រាយក្នុងរយៈពេល១៤ថ្ងៃ ទេ លោកអ្នកមានសិទ្ធិទំនាក់ទំនងមកកាន់ FinaCom ដើម្បីឱ្យពួកគេជួយដោះស្រាយបញ្ហាឱ្យ។ ការត្រួតពិនិត្យនេះ ធានាថារាល់ពាក្យបណ្តឹងរបស់ពាណិជ្ជករទិញលក់ នឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សនិងប្រកបដោយវិជ្ជាជីវៈ។

Olymp Trade ក៏ផ្តល់ជូនផងដែរនូវលទ្ធភាពអាចប្រើប្រាស់គណនីសាកល្បងបានតាមរយៈទឹកប្រាក់សិប្បនិម្មិត RUB 10,000។ ចំណុចនេះនឹងជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការរៀនទិញលក់នៅលើកម្មវិធីរបស់ពួកគេ ដោយមិនមានភាពប្រថុយប្រថាននឹងការបាត់បង់ថវិកា។ ពាណិជ្ជករក៏អាចចូលទៅកាន់កម្មវិធីទិញលក់នេះតាមរយៈទូរស័ព្ទដៃផងដែរ ដែលអនុញ្ញាតឱ្យពួកគេអាចធ្វើការទិញលក់បានស្ទើរតែពីគ្រប់ទីកន្លែង។

ប្រសិនបើលោកអ្នកបើកគណនីទឹកប្រាក់ពិតវិញនោះ លោកអ្នកអាចធ្វើការទិញបានចាប់ពីតម្លៃ $1ឡើងទៅ។ លោកអ្នក ពុំចាំបាច់ប្រថុយទឹកប្រាក់ច្រើនទៅលើការទិញលក់តែមួយដងនោះទេ ដែលអាចជួយលោកអ្នកក្នុងការគ្រប់គ្រងគណនីរបស់លោកអ្នកបានល្អជាងមុន។

តើអ្វីទៅជាចំណុចខ្វះខាតរបស់ Olymp Trade?

ចំណុចមួយដែលពួកយើងសង្កេតឃើញនោះគឺចំនួនទ្រព្យសកម្មដែលអាចជួញដូរបានក្នុងកម្មវិធីរបស់គេនៅមានកម្រិតនៅឡើយ។ ជាសរុបមាន 77 ហើយមានតែជម្រើសឌីជីថល និងforex ប៉ុណ្ណោះដែលអាចរកបាន។

តើលោកអ្នកគួរតែបើកគណនីជម្រើសឌីជីថលទិញលក់ជាមួយក្រុមហ៊ុន Olymp Tradeដែរឬទេ?

ក្រុមហ៊ុន Olymp Trade ផ្តល់ជូននូវចំណុចពិសេសៗជាច្រើនដែលអាចឱ្យលោកអ្នកធ្វើការពិចារណាប្រើប្រាស់។ បន្ទាប់ពីបង្កើតគណនីរួច លោកអ្នកអាចធ្វើការសាកល្បងទិញលក់តាមរយៈគណនីសាកល្បងដែលមានទឹកប្រាក់សិប្បនិម្មិតចំនួន RUB 10,000។ នេះមានន័យថាលោកអ្នកមិនចាំបាច់ត្រូវចាប់ផ្តើមជួញដូរដោយប្រើប្រាស់ប្រាក់ពិតប្រាកដនោះទេ។

ចំនួនទឹកប្រាក់កក់តិចបំផុតដែលអនុញ្ញាតគឺ $10។ ចំនួនទឹកប្រាក់នេះ គឺសមហេតុផល ហើយបើសិនយើងគិតពីជើងសារដទៃទៀតដែលទាមទាររហូតដល់ទៅរាប់រយដុល្លារឯណោះ។ ចំនួនទឹកប្រាក់តិចបំផុតដែលលោកអ្នកអាចជួញដូរបាននោះគឺ $1។ នេះពិតជាចំណុចល្អណាស់ បើសិនជាលោកអ្នកមិនចង់ប្រថុយប្រថានក្នុងការជួញដូរទឹកប្រាក់ច្រើនទៅលើការទិញលក់តែមួយដងនោះ។ ទឹកប្រាក់ធំបំផុតដែលលោកអ្នកអាចជួញដូរបានក្នុងមួយដងគឺ $2000 ឬ € 2000។

មើលការដាក់ប្រាក់របស់យើង ឈ្នះជំនួញពិតប្រាកដ និងការដកប្រាក់ពីក្រុមហ៊ុន Olymp Trade – ការត្រួតពិនិត្យលើកម្មវិធី

ប្រភពជួញដូរដោយឥតគិតថ្លៃផ្សេងៗ

ការព្រមានជាទូទៅអំពីហានិភ័យ! ដើមទុនរបស់លោកអ្នកអាចប្រថុយនឹងការខាតបង់

ការដែលមានឧបករណ៍វិភាគល្អៗក្នុងដៃនឹងជួយធ្វើឱ្យមានភាពងាយស្រួលក្នុងការទិញលក់បានជោគជ័យ។ Olymp Trade បានបណ្ដាក់ទុនវិនិយោគទៅលើឧបករណ៍វិភាគដែលមានដូចជាសូចនាករនិងតារាងបង្ហាញដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់។ កម្មវិធីទាំងនោះក៏មានរួមបញ្ចូលផងដែរនូវប៊ូតុង “ការវិភាគបច្ចេកទេស” ដែលអាចនាំមកនូវបច្ចេកទេសវិភាគកាន់តែស៊ីជម្រៅជាងនេះទៀត។

ក្រៅពីគណនីសាកល្បង ក្រុមហ៊ុន Olymp Trade ក៏មានធនធានអប់រំជាច្រើនទៀតផងដែរ។ អតិថិជនទាំងអស់អាចចូលទៅមើលសិក្ខាសាលាអនឡាញ និងវគ្គបណ្ដុះបណ្ដាលគួរឱ្យទាក់ទាញ ជាច្រើនដែលបង្រៀនលោកអ្នកអំពីការជួញដូរឧបករណ៍ហិរញ្ញវត្ថុ។

ក្រុមហ៊ុនជើងសារនេះ ផ្តល់ជូនគណនីពីរប្រភេទគឺ គណនីស្តង់ដា និងគណនីវីអាយភី។ អតិថិជនដែលបើកគណនីវីអាយភី គឺតម្រូវឱ្យតម្កល់ប្រាក់យ៉ាងតិចបំផុតចំនួន $2000។ គណនីនេះ ផ្ដល់សមត្ថភាពដល់លោកអ្នកក្នុងការជួញដូរទិញលក់ដោយគ្មានហានិភ័យទៅលើទឹកប្រាក់តម្កល់របស់លោកអ្នក។

អតិថិជនថ្មីដែលទើបតែបើកគណនី នឹងទទួលបានរង្វាន់។ ប៉ុន្តែលោកអ្នកមានសិទ្ធក្នុងការបដិសេធមិនទទួលយករង្វាន់ទាំងនោះ។

binary option

Olymp Trade ផ្តល់ជូននូវអត្រាផលចំនេញរហូតដល់ 80% សម្រាប់គណនីស្តង់ដា និងរហូតដល់ 90% សម្រាប់គណនីវីអាយភី។ នេះពិតជាកម្រិតដ៏ខ្ពស់មួយ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនជើងសារដទៃទៀត។ អ្នកមានគណនីវីអាយភីក៏នឹងមានឱកាសក្នុងការប្រើប្រាស់ trading signals និងការណែនាំផ្សេងៗ ក៏ដូចជាអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួនម្នាក់ផងដែរ។ អតិថិជនទាំងអស់ក៏នឹងមានឱកាសក្នុងការបង្កើននូវប្រាក់ចំនេញរបស់ខ្លួនតាមរយៈកម្មវិធីប្រកួតប្រជែង និងការផ្ដល់ជូនពិសេសផ្សេងៗ។

ចំពោះចំនួនទ្រព្យសកម្មដែលអាចជួញដូរបានវិញ គឺនៅមានកម្រិតទាបនៅឡើយ បើប្រៀបទៅនឹងកម្មវិធីជួញដូរដទៃទៀត។ វារួមបញ្ចូលទាំង currency pairs ធំៗចំនួន10 និង commodities ចំនួន3។ វាគឺជាកម្មវិធីជួញដូរដ៏ល្អ ប្រសិនបើលោកអ្នកមិនចង់ខ្វាយខ្វល់ជាមួយនឹងទ្រព្យសកម្មទិញលក់ដ៏ច្រើនមុខនោះ។ ប៉ុន្តែសម្រាប់អ្នកទិញលក់ដែលមានបទពិសោធន៍ច្រើន ចង់បណ្ដាក់ទុនក្នុងទ្រព្យសកម្មដែលមានច្រើនប្រភេទនោះ កម្មវិធីនេះគឺនៅមានកម្រិតនៅឡើយ។

Olymp Trade ក៏មានផ្តល់ជូនផងដែរនូវប្រភេទទិញលក់តែមួយ (ជម្រើសឌីជីថល call/put)។ នេះក៏នៅមានកម្រិតដែរសម្រាប់អ្នកទិញលក់ដែលមានបទពិសោធន៍។ ប៉ុន្តែជម្រើសឌីជីថល call/putជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការព្យាករណ៍ថាតើការជួញដូររបស់លោកអ្នកអាចមានការឡើងឬចុះ ហើយអាចជួយឱ្យលោកអ្នកដកខ្លួនបានលឿនចេញពីជំនួញដែលខាតបង់បានទៀតផង។ លោកអ្នកក៏អាចបញ្ឈប់ការទិញលក់របស់លោកអ្នកមុនពេលផុតកំណត់ផងដែរដើម្បីកាត់បន្ថយការខាតបង់។ រយៈពេលសម្រាប់ជួញដូរគឺមានរយៈពេលខ្លីចន្លោះពី 15វិនាទី ទៅ 60នាទី។

គេហទំព័ររបស់ក្រុមហ៊ុនត្រូវបានរចនាយ៉ាងល្អ និងមានភាពងាយស្រួលក្នុងការចូលមើល។ ការកំណត់រូបភាពនិងទីតាំងព័ត៌មាន មិនមានភាពសាំញ៉ាំ និងមានភាពងាយស្រួល ពុំមានជាប់ជាមួយនឹងផ្ទាំងតារាងឬឧបករណ៍វិភាគនានា។ ប្រសិនបើអ្នកចង់ចូលប្រើឧបករណ៍បច្ចេកទេសមួយចំនួន អ្នកអាចចូលបានតាមរយៈប៊ូតុង “technical analysis” ដែលមាននៅលើផ្ទាំងកម្មវិធីនោះ។ ក្រៅពីកុំព្យូទ័រ លោកអ្នកក៏អាចចូលប្រើគណនី Olymp Trade របស់លោកអ្នកយ៉ាងងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ។

គេហទំព័រ Olymp Trade មានជាភាសាអង់គ្លេស រុស្ស៊ី ឥណ្ឌូនេស៊ី និងថៃក្នុងចំណោមភាសាជាច្រើនដទៃទៀត។

អ្នកកាន់គណនីពិតប្រាកដក៏ដូចជាវីអាយភីអាចតម្កល់ប្រាក់បានតាមរយៈ wire transfer, credit card ឬ e-wallet។ ការដកលុយចេញគឺអាចធ្វើឡើងបានតាមរយៈមធ្យោបាយដូចគ្នា។ កម្មវិធីនេះ មិនមានដាក់កម្រិតទៅលើចំនួនទឹកប្រាក់ដែលលោកអ្នកអាចដកបាននោះទេ។ រាល់ការដកទឹកប្រាក់ចេញ គឺឥតគិតថ្លៃដែលអាចឱ្យលោកអ្នករក្សាទុកលុយដែលឈ្នះបានច្រើន។ រាល់ការស្នើសុំដកលុយទាំងអស់នឹងត្រូវធ្វើប្រតិបត្តិការក្នុងរយៈពេល 24 ម៉ោង អាស្រ័យលើជម្រើសទូទាត់របស់លោកអ្នក វាអាចចំណាយពេលរហូតដល់៥ថ្ងៃដើម្បីទទួលលុយបាន។

ក្រុមការងារសេវាកម្មអតិថិជនរបស់ OlympTrade គឺអាចទាក់ទងបានតាមរយៈអ៊ីម៉ែល, online chat ឬ ទូរស័ព្ទ។ លោកអ្នកក៏អាចទាក់ទងពួកគេតាមរយៈគណនីបណ្ដាញសង្គមរបស់ពួកគេបានផងដែរ។

Olymp trade
ការមិនពេញចិត្តរបស់អតិថិជនចំពោះ Olymp Trade

ពួកយើងបានរកឃើញថាអតិថិជនភាគច្រើនដាក់ពិន្ទុឱ្យ Olymp Trade យ៉ាងវិជ្ជមាន។ ប៉ុន្តែការស្រាវជ្រាវរបស់យើងគឺមានកង្វះខាតមួយត្រង់ថារាល់យោបល់របស់អតិថិជនទាំងនោះភាគច្រើនគឺមកពីប្រទេសរុស្ស៊ី។ យើងបានព្យាយាមបកប្រែពាក្យបណ្តឹងមួយចំនួន ហើយមានពាក្យបណ្តឹងមួយនោះធ្វើឱ្យយើងចាប់អារម្មណ៍។

ពាក្យបណ្តឹងនោះរៀបរាប់ពីអតិថិជនម្នាក់ដែលគាត់និយាយថាគាត់បានដាក់ទិញប្រតិបត្តិការពីរដែលដូចគ្នានៅលើកុំព្យូទ័រផ្សេងគ្នាក្នុងពេលតែមួយ។ លទ្ធផលនៅពេលដែលប្រតិបត្តិការផុតកំណត់នោះគឺខុសគ្នា។ ពួកយើងមិនអាចនិយាយបានថារឿងនេះជារឿងពិតមែននោះទេ។ ពាក្យបណ្តឹងមួយទៀតដែលយើងបានរកឃើញដែលនោះគឺនិយាយពីតម្លៃដែលបង្ហាញនៅលើគណនីសាកល្បងនិងគណនីពិតប្រាកដគឺខុសគ្នា។ ចំណុចនេះគឺភាគច្រើនតែងតែកើតមានចំពោះក្រុមហ៊ុនជើងសារដ៏ទៃ ហើយការពន្យាពេលនៃការផ្លាស់ប្តូរតម្លៃបន្តិចបន្តួចក៏មិនមែនជារឿងប្លែកអ្វីដែរ។

Olymp Trade មើលទៅដូចជាមិនអីទេ

ចាប់តាំងពីការបង្កើតឡើងមក Olymp Trade បានផ្តល់ជូននូវឱកាសទិញលក់ហិរញ្ញវត្ថុជាច្រើនដល់ប្រជាជនរុស្ស៊ីនិងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ី។ ក្រុមហ៊ុនជើងសារ មិនអាចផ្ដល់ជូននូវសេវាកម្មរបស់គេទៅដល់ប្រជាជននៃប្រទេសជាច្រើនទៀត រួមបញ្ចូលទាំង សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប។ លើសពីនេះទៅទៀត យើងក៏បានរកឃើញថាទីនេះគឺជាកន្លែងល្អមួយក្នុងការទិញលក់។

ភាពងាយស្រួលប្រើសម្រាប់អតិថិជន

គេហទំព័ររបស់ Olymp Trade គឺត្រូវបានរចនាឡើងយ៉ាងល្អដែលមានភាពងាយស្រួលក្នុងការចូលមើល។ ផ្ទាំងវេបសាយរបស់គេមិនមានជាប់ផ្ទាំងឬប៊ូតុងមិនបានការរញ៉េរញ៉ៃនោះទេ ដែលធ្វើឱ្យការប្រើប្រាស់មានភាពងាយស្រួលណាស់។ អ្នកក៏អាចចូលទៅប្រើកម្មវិធីនេះតាមរយៈកម្មវិធីទូរស័ព្ទ ដែលអាចឱ្យអ្នកទិញលក់ចូលទៅកាន់គណនីរបស់គេបានស្ទើរតែពីគ្រប់ទីកន្លែង។

គណនីសាកល្បងរបស់ Olymp Tradeolymptrade review

អតិថិជនថ្មីនឹងត្រូវបានផ្តល់ជូននូវគណនីសាកល្បងមួយដែលមានទឹកលុយស្រាប់ចំនួន RUB 10,000។ វាក៏មានផងដែរនូវធនធានអប់រំមួយចំនួនដូចជា វីដេអូសិក្ខាសាលាអនឡាញ និងសៀវភៅអេឡិចត្រូនិកផងដែរ។ ពត៌មានដែលទាក់ទងនឹងរបៀបប្រើប្រាស់កម្មវិធីនេះក៏នឹងផ្តល់ជូនតាមរយៈទំព័រជាច្រើនដូចជា សំណួរដែលមានគេសួរច្រើន (FAQ) និង លក្ខន្តិកៈ (terms)។ អ្នកណាក៏អាចចូលមើលធនធានទាំងអស់នេះបានដែរ មិនថាមានគណនីប្រភេទណានោះទេ។

ចំនួននៃទ្រព្យសកម្មដែលអាចទិញលក់បាន

បច្ចុប្បន្នភាពសំខាន់៖ ក្រុមហ៊ុន Olymp Trade  បានបង្កើនចំនួនទ្រព្យសកម្មរបស់ខ្លួនពី 13 រហូតដល់ 77។ នេះធ្វើឱ្យក្រុមហ៊ុន Olymp Trade អាចមានប្រៀបជាមួយនឹងគូប្រកួតប្រជែងរបស់គេ និងធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនជើងសារមួយដ័គួរឱ្យចាប់អារម្មណ៍ក្នុងការចាប់ផ្ដើមធ្វើជំនួញទិញលក់

ក្រុមហ៊ុនជើងសារទំនើបៗដែលមានជម្រើសឌីជីថលសម័យថ្មីភាគច្រើនតែងផ្តល់ជូនទ្រព្យសកម្មសម្រាប់ទិញលក់ដល់ទៅ 50 ប្រភេទ។ ចំនែកឯOlymp Trade គឺមានផ្តល់ជូនតែ១៣ប្រភេទប៉ុណ្ណោះ បានន័យថាពួកគេមិនអាចប្រៀបធៀបបានជាមួយនឹងគូរប្រជែងផ្សេងទៀតបាននោះទេ។ លើសពីនេះទៅទៀត ពួកគេផ្តល់ជូនតែការទិញលក់តែមួយប្រភេទប៉ុណ្ណោះ (high/low ជម្រើសឌីជីថល trading)

រយៈពេលផុតកំណត់

ក្រុមហ៊ុន Olymp Trade  ផ្ដោតសំខាន់ទៅលើការផ្ដល់ជំនួញទិញលក់រយៈពេលខ្លី។ អ្នកទិញលក់ អាច ធ្វើការជួញដូរបានក្នុងរយៈពេលខ្លីចន្លោះពី 15វិនាទី ទៅ 60នាទី។ អ្វីដែលពួកយើងគិតថាជាចំណុចគួរឱ្យចាប់អារម្មណ៍របស់កម្មវិធីជួញដូរនេះគឺថា ជាជាងផ្ដល់ជូនរយៈពេលផុតកំណត់ជាក់លាក់មួយ លោកអ្នកអាចវាយបញ្ចូលរយៈពេលផុតកំណត់ដែលលោកអ្នកចង់បានដោយខ្លួនឯង។

កម្រៃជើងសារ និងផលចំណេញដ៏មានប្រសិទ្ធភាព

Olymp Trade មិនកាត់កម្រៃជើងសារបន្ថែមទៅលើប្រតិបត្តិការទិញលក់ ឬការដកលុយចេញនោះទេ។ កត្តានេះធ្វើឱ្យលោកអ្នកអាចទុកលុយចំណេញរបស់លោកអ្នកបានច្រើន។ អត្រាផលចំណេញរបស់គេក៏មើលទៅល្អដែរ។ អ្នកដែលមានគណនីស្តង់ដារអាចទទួលបានផលចំណេញរហូតដល់ 80% ចំនែកគណនីវីអាយភីវិញគឺបានរហូតដល់ 90%។

ការតម្កល់ប្រាក់តិចបំផុតត្រឹមតែ១០ ដុល្លារប៉ុណ្ណោះ

ការព្រមានជាទូទៅអំពីហានិភ័យ! ដើមទុនរបស់លោកអ្នកអាចប្រថុយនឹងការខាតបង់

ទំនាក់ទំនងនិងជំនួយ

អតិថិជនអាចទាក់ទងក្រុមការងារជំនួយរបស់ Olymp Trade បានតាមរយៈ live chat, ទូរស័ព្ទ, អ៊ីម៉ែល និងតាមរយៈគណនីបណ្ដាញសង្គមផ្សេងៗ។ អ៊ីម៉ែលភាគច្រើនត្រូវបានឆ្លើយតបក្នុងរយៈពេល 24 ម៉ោង។

ការដាក់លុយ ដកលុយ និងប្រាក់រង្វាន់

Olymp Trade ផ្តល់ជូនប្រភេទគណនីចំនួនពីរ។ ទឹកលុយសម្រាប់ដាក់ចូលតិចបំផុតក្នុងគណនីស្តង់ដារគឺ $10 ចំនែកគណនីវីអាយភីវិញនោះគឺ $2000។ នេះគឺហាក់ដូចជាតិចបើប្រៀបធៀបទៅនឹងអ្វីដែលទាមទារដោយឈ្មួញកណ្តាលផ្សេងទៀត។ ទឹកលុយតិចបំផុតដែលអាចទិញលក់បាននោះគឺ $1។

អតិថិជនទាំងអស់អាចដកលុយចេញបានតាមរយៈ wire transfer, credit card ឬ e-wallet។ ការដកលុយចេញនឹងធ្វើប្រតិបត្តិការភ្លាមៗ ប៉ុន្តែត្រូវការពេលវេលាប្រមាណរហូតដល់៥ថ្ងៃដើម្បីទទួលបានលុយ។ ចំណុចមួយដែលពួកយើងចូលចិត្តនោះគឺរាល់កម្រៃបន្ថែមនៃការវេរលុយគឺត្រូវបានចេញដោយក្រុមហ៊ុន។ លើសពីនេះទៅទៀត គេក៏មិនបានកំណត់ចំនួនច្រើនបំផុតដែលអាចដកលុយចេញបាននោះដែរ។

ពួកគេក៏ផ្តល់ជូនផងដែរនូវប្រាក់រង្វាន់សម្រាប់ការចុះឈ្មោះដំបូង។ ប្រាក់រង្វាន់ដែលអាចទទួលបានគឺអាស្រ័យទៅលើចំនួនទឹកលុយដែលអ្នកដាក់ចូល។ អតិថិជនអាចបញ្ចប់ប្រាក់រង្វាន់បាន។ ប្រសិនបើលោកអ្នកទទួលបានប្រាក់រង្វាន់ គេទាមទារឱ្យអ្នកទទួលបានផលចំនេញ២៥ដងសិនទើបអាចដកវាចេញបាន។

ខ្ញុំផ្ទាល់មានបទពិសោធន៍ល្អជាមួយនឹងការប្រើប្រាស Skrill។ ខ្ញុំសូមឱ្យយោបល់ថា គួរប្រើ Digital wallet ដោយសារអត្រាកម្រៃប្រតិបត្តិការទាប ហើយមានសុវត្ថិភាពខ្ពស់។ ចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលមើល។

ការដាក់លុយចូលរបស់ skrill olymp trade

កម្មវិធីបន្ថែមជាក់លាក់មួយចំនួនទៀតរបស់ Olymp Trade

បើទោះបីជាអតិថិជនចម្បងរបស់ពួកគេគឺជនជាតិរុស្ស៊ីក៏ដោយ Olymp Trade គឺអាចរកមើលបានជា 5 ភាសា ដែលធ្វើឱ្យមានភាពងាយស្រួល។ គេហទំព័ររបស់គេក៏មានផ្តល់ជូននូវឧបករណ៍វិភាគនិងធនធានល្អៗដូចជា តារាងបង្ហាញ សូចនាករ និងឧបករណ៍ជាច្រើនទៀត។ ចំណុចមួយទៀតដែលយើងចូលចិត្តនោះគឺការដែលគេមានជាកម្មវិធីទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួលជាខ្លាំង។

មានភាពងាយស្រួលប្រើ ហើយផ្តោតលើអ្នកទិញលក់ដំបូងគឺជាពាក្យដែលស័ក្ដសមក្នុងការពណ៌នាអំពី Olymp Trade។ កម្មវិធីបានកំណត់នូវទ្រព្យសកម្មដែលអាចធ្វើការទិញលក់ ហើយមានឧបករណ៍និងធនធានជាច្រើនដែលជាជំនួយដ៏ល្អ ធ្វើឱ្យកម្មវិធីនេះក្លាយជាកន្លែងជួញដូរដ៏ពិសេស សម្រាប់អ្នកដែលចង់ចាប់ផ្តើមធ្វើការទិញលក់ដំបូង។

ការបង្កើតគណនីជាមួយ Olymp Trade

ក្រុមហ៊ុនជើងសារនេះ ផ្តោតសំខាន់លើអ្នកទិញលក់ពីប្រទេសអាស៊ី ហើយមានប្រទេសមួយចំនួនទៀតមិនត្រូវបានរាប់បញ្ចូលទៅក្នុងកញ្ចប់សេវាកម្មរបស់គេ។ យ៉ាងណាក្តី មិនមែនគ្រប់ចំណុច សុទ្ធតែជាចំណុចមិនល្អនោះទេ។ ផលចំណេញរបស់គេ មានកម្រិតខ្ពស់ បើប្រៀបទៅនឹងក្រុមហ៊ុនជើងសារគូប្រជែងដ៏ទៃទៀត ហើយការដែលមិនមានកម្រៃជើងសារ ឬកម្រៃសេវាបន្ថែមគឺជាចំណុចល្អដែលអាចជួយឱ្យលោកអ្នកអាចរក្សាទុកផលចំណេញបានច្រើន។ Olymp Trade ក៏ជាសមាជិកមួយរបស់ FinaCom ផងដែរ។ ក្នុងនាមជាអ្នកជំនួញទិញលក់ដែលវិនិយោគជាមួយក្រុមហ៊ុនជើងសារមួយនេះ លោកអ្នកអាចទុកចិត្តបានថាទឹកលុយរបស់លោកអ្នកនឹងត្រូវបានការពារប្រសិនបើក្រុមហ៊ុនជើងសារមានបញ្ហា។

olymp trade login

ប្រសិនជាអ្នកចាប់អារម្មណ៍ សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីធ្វើការចុះឈ្មោះ ហើយពិនិត្យបន្ថែមដោយខ្លួនឯង។

 

ពិនិត្យបន្ថែមលើ ការវិភាគលើក្រុមហ៊ុនជើងសារជម្រើសឌីជីថល ផ្សេងទៀត.។

អរគុណចំពោះការចូលទស្សនា ហើយសូមឱ្យលោកអ្នកសំណាងល្អក្នុងជំនួញទិញលក់របស់លោកអ្នក។

ឧបករណ៍ជួញដូរដ៏ល្អបំផុតនៅក្នុងដៃរបស់អ្នក

ការព្រមានជាទូទៅអំពីហានិភ័យ! ដើមទុនរបស់លោកអ្នកអាចប្រថុយនឹងការខាតបង់